AKP បាត់ដំបង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦--
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ៤ មានបៀបវារៈ ចំនួន ៩រួមមាន÷ ទី១ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧, ទី២ ការពិនិត្យកូរ៉ុមដោយ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត, ទី៣ ស្នើសុំអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៧, ទី៤ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើក ទី២៦ កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦, ទី៥ ស្តាប់របាយការណ៍សកម្មភាពការងាររបស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តរយៈពេល៣ខែ ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៦ រាយការណ៍ដោយលោកជំទាវ ញឹក សាគន្ធ ប្រធាន គ.ក.ស.កខេត្ត ,ទី៦ ស្តាប់របាយការណ៍សកម្មភាពការងាររបស់ការិយាល័យ ប្រជាពលរដ្ឋខេត្ត រយៈពេល៣ខែ ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៦ រាយការណ៍ដោយលោក ជិម មុនី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, ទី៧ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តបាត់ដំបង រាយការណ៍ដោយលោក សន រតនា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត,
ទី៨ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង
និងទី៩ ប្រសាសន៍បូកសរុប និងផ្តាំផ្ញើរបស់ប្រធានក្រុមប្រឹក្សាខេត្ត ។

ក្នុងកិច្ចប្រជុំនោះដែរមានក៏ការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





