AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ -- កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក ហាកាន់ ហ្វីដាន់ បានសន្ទនាជាមួយលោក អាយមេន សាហ្វាឌី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានី អំពីការវិវត្តនានានៅក្នុងតំបន់ រួមទាំងស្ថានភាពនៅក្នុងប្រទេសប៉ាឡេស្ទីនផងដែរ។
យោងតាមប្រភពការទូតរបស់ភាគីតួកគីយ៉េ បានឱ្យដឹងថា លោក ហ្វីដាន់ និងលោក សាហ្វាឌី បានពិភាក្សាគ្នាអំពីការវិវត្តចុងក្រោយនៅក្នុងតំបន់ តាមរយៈការសន្ទនាតាមទូរស័ព្ទ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





