AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញចូលរួម ក្នុងវគ្គបណ្តុះបណ្តាលបទដ្ឋានស្តីពីអង្គការសុវត្ថិភាពកុមារ ជូនដល់បុគ្គលិកអង្គការទឹកចិត្តម្តាយ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម អគ្គនាយកសេវាសង្គមកិច្ច បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃពេញ ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ បុគ្គលិកអង្គការដៃគូដែលផ្តល់សេវា និងធ្វើការដោយផ្ទាល់ និងដោយប្រយោលជាមួយកុមារ ដើម្បីធានាថា កុមាររួចផុត ពីការរំលោភបំពាននិងការកេងប្រវ័ញ្ច គ្រប់រូបភាព ពីគ្រប់ទីកន្លែង ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួម មកពីអង្គការមិនរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធនឹងកុមារ ចំនួនសរុបប្រមាណ ១៥នាក់ ស្រី ១១នាក់៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





