AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ -- កាលពីថ្ងៃអាទិត្យ ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូនប្រភេទ Long March-8A ចេញពីខេត្តហៃណាននៅភាគខាងត្បូង ដោយបានបញ្ជូនផ្កាយរណបអ៊ីនធឺណិតមួយចំនួនទៅកាន់ទីអវកាស។
រ៉ុក្កែតនេះបានហោះឡើងនៅវេលាម៉ោង ១០:០៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីទីតាំងបាញ់បង្ហោះយានអវកាសពាណិជ្ជកម្មក្នុងខេត្តហៃណាន។ ផ្កាយរណបទាំងនោះគឺជាក្រុមទី ២៨ នៃផ្កាយរណបអ៊ីនធឺណិតគោចរក្នុងគន្លងទាបបានចូលទៅក្នុងគន្លងគោចរដែលបានកំណត់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





