AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦-- កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនៃការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC3.0) របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស.អ.យ. ក្រោមអធិបតីភាព ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការក្រសួង ស.អ.យ. នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ឯកឧត្តម សុខ ប៊ុនថា បានលើកឡើងថា កិច្ចប្រជុំមានគោលបំណងចំបីសំខាន់៖ ទី១. រំលឹកដល់គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលស្ថិតក្រោមឱវាទក្រសួង ស.អ.យ. ចូលរួមអនុវត្តផែនការជាតិ NDC3.0 និងរៀបចំរបាយការណ៍អនុវត្តឱ្យបានរៀងរាល់ឆ្នាំ។ ទី២. ពិនិត្យ និងឯកភាពលើការបែងចែកអង្គភាពទទួលខុសត្រូវលើសូចនាកររបស់ក្រសួង ស.អ.យ. ដែលមាននៅក្នុងផែនការជាតិ NDC3.0 ដោយយោងទៅតាមរចនាសម្ព័ន្ធថ្មីរបស់ក្រសួង។ ទី៣. ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងសំណើគម្រោងសម្រាប់ការកៀរគរមូលនិធិពិភពលោក សម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





